• អតីតម្ចាស់ផលិតកម្មរូបនេះ បានបង្ហោះពីរូបភាពពុទ្រាដែលលោកត្រូវលក់និង ដឹកឲ្យផ្ទាល់ទៀតផង ដោយ Live ជាវីដេអូ នៅក្នុងបណ្តាញសង្គមហ្វេស ដើម្បីលក់ផលិតផលខ្លួន បន្ថែមដោយលោកបានសរសេរខ្លីនៅក្នុងបណ្តាញសង្គមថា៖

ខ្ញុំជាអ្នកលក់ពុទ្រា សូមជួយទិញខ្ញុំផង សូមអរគុណ ពុទ្រាខ្ញុំមានរសជាតិជូរឯមឆ្ងាញ់ពិសា មិនឆ្ងាញ់មិនយកលុយ ដឹកជូនដល់គ្រប់ទីកន្លែងមិនគិតលុយថែមទេ។

  • ជាងនេះលោក បានបន្ថែមថា៖

អតីតកាលលោកជាអ្វីក៏ដោយក៏មិនសំខាន់ដែរ តែរឿងបច្ចុប្បន្នទេ ទើបជារឿងត្រូវគិត ព្រោះជីវិតត្រូវការរស់តទៅមុខទៀត។

  • ក្រៅពីនេះលោកបន្តថា៖

ពីមុនជាអ្វី ស្រេចលើបងប្អូនគិត តែ គឹមហេង ពេលនេះ គឺជាអ្នកលក់ពុទ្រា។

  • ចំណែកមហាជនវិញ ក៏សម្តែងការអាណិតដល់ លោក តាំង គីមហេង ផងដែរដែលធ្លាក់ខ្លួនបែបនេះ ដោយពួកគេក៏បានជួយទិញពុទ្រាមួយចំនួនផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ប្រភព៖

ជីវិតមើលមិនឃើញមែន! អតីតថៅកែផលិតកម្ម KH Promotion ធ្លាក់ខ្លួនលក់...
អតីតម្ចាស់ផលិតកម្មរូបនេះ បានបង្ហោះពីរូបភាពពុទ្រាដែលលោកត្រូវលក់និង ដឹកឲ្យផ្ទាល់ទៀតផង ដោយ Live ជាវីដេអូ នៅក្នុងបណ្តាញសង្គមហ្វេស ដើម្បីលក់ផលិតផលខ្លួន បន្ថែមដោយលោកបានសរសេរខ្លីនៅក្នុងបណ្តាញសង្គមថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​…