1. ត្រូវមាននិស្ស័យក្នុងការឱ្យ ហើយឱ្យឱ្យបានច្រើនជាង ការរំពឹងទុករបស់អតិថិជនជានិច្ច ព្រោះការឱ្យដែលច្រើនជាងការ រំពឹងទុករបស់អតិថិជនជាយុទ្ធវិធីដ៏ល្អរបស់ធុរកិច្ចខ្នាតតូច ដាច់ខាត មិនត្រូវឱ្យអតិថិជនតិចជាងការដែលអ្នកអាចនោះទេ។
  2. រកមើលមនុស្សជិតខ្លួន (មិនចាំបាច់ច្រើនទេ) ដែល មានសក្តានុពលលើរឿងដែលយើងចង់បាន និងពោរពេញដោយ ប្រសិទ្ធភាព មកនៅជុំវិញខ្លួនអ្នកឱ្យច្រើន ហើយព្យាយាមសាង បណ្តាញជាមួយពួកគេឱ្យរឹងមាំ ដោយយើងមិនចាំបាច់ទៅមើល ពួកគេទាំងអស់ក្នុងមួយថ្ងៃៗនោះទេ។
  3. ព្យាយាមបត់បែននូវគំនិតរបស់ខ្លួនឱ្យច្រើន ត្រៀមរួច ជាស្រេចសម្រាប់ការផ្លាស់ប្តូរ ព្រោះទំនិញ ឬសេវាកម្មរបស់អ្នក ចាំបាច់ត្រូវប្រកាន់នូវគោលការណ៍ <<យកចិត្ត>> អតិថិជន ព្រម ទទួលកំហុសគ្រប់ករណី ហើយត្រៀមរួចជាស្រេចក្នុងការកែខៃ គ្រប់យ៉ាងដែលអតិថិជនចង់បានតាមកាលគួរ។
  4. ព្យាយាមហ្វឹកហាត់ និងបន្ថែមចំណេះដឹងលើផ្នែកជា ច្រើន ដូចជា របៀបនៃការធ្វើបញ្ជី របៀបងាយៗច្បាស់លាស់ដោយរៀបតួលេខដែលមិនស្មុគស្មាញ និងអាចយល់បាន មិន ចាំបាច់ដល់ថ្នាក់ត្រូវមានគណនេយ្យករមកធ្វើនោះទេ។ រឿងទីផ្សារ ថ្មី និងចំណេះដឹងផ្នែកបច្ចេកវិទ្យា ជារឿងដែលអាជីពនេះត្រូវការ យ៉ាងខ្លាំង ព្រោះងាយស្រួល ឆាប់រហ័ស និងអាចកាត់បន្ថយថ្លៃ ចាយវាយបានជាច្រើន។
  5. ត្រូវវែកញែករឿងការងារ និងរឿងផ្ទាល់ខ្លួនចេញពីគ្នា កុំយកមកលាយឡំគ្នា ទោះបីជាធ្វើការនៅផ្ទះ ក៏ត្រូវគោរពការងារ របស់ខ្លួនឯងដោយការកំណត់ពេលវេលាធ្វើការឱ្យច្បាស់លាស់ រៀបចំគម្រោងអភិវឌ្ឍ “ម៉ោងធ្វើការងារ” និង “ម៉ោងសម្រាកផ្ទាល់ ខ្លួន” របស់អ្នកឱ្យបានល្អក្នុងមួយថ្ងៃៗ មិនអីចឹងទេ ធុរកិច្ចរបស់អ្នក នឺងគ្មានថ្ងៃរីកចម្រើនឡើយ។
  6. ត្រូវរៀបចំគ្រប់គ្រងពេលវេលាក្នុងមួយថ្ងៃៗឱ្យបានល្អ។ បើពេលណាអ្នកមិនទាន់ត្រៀមរួចរាល់ក្នុង ការទាក់ទងជាមួយនឹង អតិថិជនដោយផ្ទាល់ ក៏ត្រូវធ្វើឱ្យអតិថិជនជឿជាក់ថា អ្នកនឹង ទាក់ទងមកវិញពេលណា ហើយត្រូវផ្តល់ដំណឹងឱ្យអតិថិជនដឹង ជានិច្ចថា អាចទាក់ទងអ្នកបានយ៉ាងម៉េចក្នុងករណីបន្ទាន់ ។
  7. ជៀសវាងភាពតប់ប្រមល់ពេលធ្វើការងារ ។ ជាទូទៅ ការច្នៃប្រឌិតកើតឡើងបានគ្រប់ពេលវេលា ចូរកុំទៅព្រួយបារម្ភ ឬ ខ្វាយខ្វល់ពីវាខ្លាំងពេក បណ្តោយឱ្យវាទៅតាមធម្មជាតិ។ ពេលចិត្ត មានសេរីភាព ជឿចុះថា គំនិតល្អៗនឹងផុសចេញមកដោយខ្លួនឯង។
  8. ហ្វឹកហាត់រៀបចំគម្រោងធុរកិច្ចឱ្យបានច្បាស់លាស់ កំណត់គោលដៅឱ្យបានច្បាស់លាស់ និងផ្លាស់ប្តូរឱ្យទាន់សម័យជានិច្ច (យ៉ាងហោចណាស់មួយឆ្នាំម្តងឬពីរដង)។
  9. មិនគួរឈប់គិត យើងត្រូវគិតបែបច្នៃប្រឌិតគ្រប់ពេល វេលា និងព្យាយាមគិតឱ្យស្របនឹងធុរកិច្ចរបស់ខ្លួន ដើម្បីអភិវឌ្ឍឱ្យ ល្អឡើងជាលំដាប់ ដូចជា ព្យាយាមអភិវឌ្ឍមារយាទក្នុងការនិយាយ ទាក់ទងតាមទូរសព្ទឱ្យល្អ និយាយឱ្យតិចតែមានន័យគ្រប់គ្រាន់ ស្គាល់ពីគុណតម្លៃ នៃពេលវេលារបស់ខ្លួន និងរបស់អ្នកដទៃផងដែរ ហើយការចូលជួបអតិថិជនគួរជាពេលវេលាណា។
  10. ព្យាយាមសិក្សារកចំណេះដឹង និងដោះដូរទិន្នន័យ ជាមួយមិត្តភក្តិដែលធ្វើធុរកិច្ចដូចគ្នាឱ្យបានច្រើនបំផុត ដើម្បីពេល ជួបបញ្ហានឹងអាចនឹកឃើញថា គួរធ្វើយ៉ាងម៉េចបាន ។
  11. ចូរកុំធ្វើធុរកិច្ចណាដែលអ្នកគ្មានចំណេះដឹងទាក់ទង វាសូម្បីតែបន្តិចជាដាច់ខាត មិនអីចឹងទេ អ្នកអាចខាតពេលក្នុង នឹង ការចាប់ផ្តើមគ្រប់ពេលវេលា អ្នកខ្លះមួយជីវិតចាប់ផ្តើមរាប់ពីមួយរហូតមួយជីវិត ដែលនេះគួរឪ្យអាណិតខ្លាំងណាស់។
  12. ផ្តោតទៅលើគោលដៅធំទុកមុន កុំបំបែកគោលដៅ ទៅជាតូចៗរហូតមើលមិនឃើញ និងប៉ះមិនបាន។
  13. ទោះបីជាបរាជ័យនៅពេលដំបូង មិនមែនមានន័យ ថានឹងមិនសម្រេចជោគជ័យនោះទេ ។ ចូរកុំអាលព្រួយបារម្ភថា នឹងមិនអាចធ្វើបន្តទៀតបាន ដើមទុននិងវត្ថុធាតុដើម នឹងមករកអ្នក ដោយស្វ័យប្រវត្តិ នៅពេលអ្នកចាប់ផ្តើមធ្វើដោយយកចិត្តទុកដាក់។ ចូរយកចិត្តទុកដាក់លើគុណភាព គ្រប់សេចក្តីលម្អិត មើលការ បរាជ័យទាំងអស់ដែលកើតឡើងជាមេរៀន និងព្យាយាមផ្លាស់ប្តូរវា ឱ្យបាន បើត្រូវការមនុស្សពូកែដែលដឹងច្រើនជាងកុំរារែកត្រូវដើរ ទៅរកភ្លាម។

ចំណុចចុងក្រោយ ប្រសិនបើនៅមានបញ្ហាទៀតឱ្យត្រឡប់ ទៅអានចាប់ពីចំណុចទីមួយជាថ្មីម្តងទៀត។

ដកស្រង់ចេញពីសៀវភៅ៖
វីធីកសាងអាជីវកម្មខ្នាតតូច
ប្រាជ្ញ វិជ័យ